Khmer Dance

ក្បាច់របាំខ្មែរមានដូចជា៖

  • ដាំ
  • ដុះ
  • ស្លឹកខ្ចី
  • ស្លឹក
  • ផ្កា
  • ផ្លែ

 

 

របាំខ្មែរមាន៣ប្រភេទ៖

  • របាំក្បាច់បុរាណខ្មែរ
    1. របាំក្បាច់បុរាណខ្មែរឬ របាំព្រះរាជទ្រព្យគឺជា របាំបុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ(សិល្បៈទេវៈ) មួយដែលមានវ័យចំណាស់ មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈទស្សនីយភាពនៅកម្ពុជា។
    2. របាំក្បាច់បុរាណខ្មែរ មានតួអង្គចំនួន៤ ដែលមានដូចជា តួនាង តួនាយរោង តួយក្សនិង តួស្វា។ ប៉ុន្តែក៏នៅមាន តួអង្គបន្ទាប់បន្សំដូចជាសត្វផងដែរ។ តួអង្គក្នុង របាំបុរាណខ្មែរ គឺសម្ដែងដោយស្ត្រីទាំងអស់ លើកលែងតែតួឥសីនិង តួត្លុកប៉ុណ្ណោះដែលសម្ដែងដោយបុរស។ ប៉ុន្តែក្រោយមក តួស្វាក៏ត្រូវបានសម្ដែងដោយ បុរសដូចគ្នា។
    3. របាំក្បាច់បុរាណខ្មែរមានដូចជា៖
      1. របាំជូនពរ
      2. របាំទេពមនោរម្យ
      3. របាំអប្សរា
      4. របាំរាមលក្ម្សណ៍
      5. ជបលក្ម្សណ៍
      6. របាមុនីមេខឡា
      7. របាំសុវណ្ណមច្ឆា
      8. របាំព្រាហ្មណ៍
      9. របាំទៀន

  • របាំប្រពៃណីខ្មែរ
    1. របាំប្រពៃណីគឺជា របាំដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីដំណរត្រកូល ដ៏យូរលង់ណាស់មកហើយរបស់ ជនជាតិខ្មែរ។ របាំប្រពៃណីខ្មែរមាន របាំចំនួន៤០ប្រភេទ។
    2. របាំប្រពៃណីខ្មែរមានដូចជា៖
      1. របាំត្រុដិ
      2. របាំត្រុដិនាងម៉េវ
      3. របាក្ងោកប៉ៃលិន
      4. របាំបក់ស្រូវ
      5. របាំក្ងោកពោធិសាត់
      6. របាំបេះក្រវ៉ាញ
      7. របាំសែនភ្លយ
      8. របាំស្នែងទន្សោង
      9. របាំព័ទ្ធរ៉ុង
      10. របាំភ្លយសយ
      11. របាំកន្តែរ៉ែ
      12. របាំច្រម
      13. របាំវាយក្រាប់
      14. របាំអន្ទង់ហែន
      15. របាំគោះត្រឡោក
      16. របាំគោះអង្រែ
      17. របាំតូណែទីន
      18. កាប់ក្របីផឹកស្រា
      19. របាំវង់ភូមិថ្មី
      20. របាំគែន
      21. វាយគួយ
      22. ចាក់គ្រើល
      23. ត្បាល់កាប់
      24. អារក្ខចាម
      25. របាំស្នា
      26. របាំនេសាទ
      27. របាំកង្កែប
      28. អាពាហ៍ពិពាហ៍បក្សី
      29. របាំស្ករត្នោត
      30. របាំក្អម
      31. របាំបរគោ
      32. របាំច្រូតស្រូវ
      33. របាំបិកលក្ខណ៍
      34. របាំកន្សែងស្នេហ៍
      35. របាំចាក់អង្ក្រង
      36. របាំឆៃយ៉ាំ
      37. របាំដាល់អំបុក
      38. របាំស្គរ
      39. របាំគងសួយ
      40. របាំគងស្មៀង

  • របាំប្រជាប្រិយខ្មែរ
    1. របាំដែលមានការនិយមជាទូទៅ ក្នុងប្រទេស កម្ពុជា។ 
    2. របាំប្រជាប្រិយខ្មែរ៖
      1. រាំរង្ស
      2. រាំក្បាច់
      3. សារ៉ាវ៉ាន់
      4. ឡាំលាវ
      5. ចូកកំពឹស
      6. តាលុង
      7. កន្ត្រឹម
      8. រាំប្រឺន

Leave a Reply

Your email address will not be published. Required fields are marked *