ក្បាច់របាំខ្មែរមានដូចជា៖
របាំខ្មែរមាន៣ប្រភេទ៖
- របាំក្បាច់បុរាណខ្មែរ
- របាំក្បាច់បុរាណខ្មែរឬ របាំព្រះរាជទ្រព្យគឺជា របាំបុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ(សិល្បៈទេវៈ) មួយដែលមានវ័យចំណាស់ មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈទស្សនីយភាពនៅកម្ពុជា។
- របាំក្បាច់បុរាណខ្មែរ មានតួអង្គចំនួន៤ ដែលមានដូចជា តួនាង តួនាយរោង តួយក្សនិង តួស្វា។ ប៉ុន្តែក៏នៅមាន តួអង្គបន្ទាប់បន្សំដូចជាសត្វផងដែរ។ តួអង្គក្នុង របាំបុរាណខ្មែរ គឺសម្ដែងដោយស្ត្រីទាំងអស់ លើកលែងតែតួឥសីនិង តួត្លុកប៉ុណ្ណោះដែលសម្ដែងដោយបុរស។ ប៉ុន្តែក្រោយមក តួស្វាក៏ត្រូវបានសម្ដែងដោយ បុរសដូចគ្នា។
- របាំក្បាច់បុរាណខ្មែរមានដូចជា៖
- របាំជូនពរ
- របាំទេពមនោរម្យ
- របាំអប្សរា
- របាំរាមលក្ម្សណ៍
- ជបលក្ម្សណ៍
- របាមុនីមេខឡា
- របាំសុវណ្ណមច្ឆា
- របាំព្រាហ្មណ៍
- របាំទៀន
- របាំប្រពៃណីខ្មែរ
- របាំប្រពៃណីគឺជា របាំដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីដំណរត្រកូល ដ៏យូរលង់ណាស់មកហើយរបស់ ជនជាតិខ្មែរ។ របាំប្រពៃណីខ្មែរមាន របាំចំនួន៤០ប្រភេទ។
- របាំប្រពៃណីខ្មែរមានដូចជា៖
- របាំត្រុដិ
- របាំត្រុដិនាងម៉េវ
- របាក្ងោកប៉ៃលិន
- របាំបក់ស្រូវ
- របាំក្ងោកពោធិសាត់
- របាំបេះក្រវ៉ាញ
- របាំសែនភ្លយ
- របាំស្នែងទន្សោង
- របាំព័ទ្ធរ៉ុង
- របាំភ្លយសយ
- របាំកន្តែរ៉ែ
- របាំច្រម
- របាំវាយក្រាប់
- របាំអន្ទង់ហែន
- របាំគោះត្រឡោក
- របាំគោះអង្រែ
- របាំតូណែទីន
- កាប់ក្របីផឹកស្រា
- របាំវង់ភូមិថ្មី
- របាំគែន
- វាយគួយ
- ចាក់គ្រើល
- ត្បាល់កាប់
- អារក្ខចាម
- របាំស្នា
- របាំនេសាទ
- របាំកង្កែប
- អាពាហ៍ពិពាហ៍បក្សី
- របាំស្ករត្នោត
- របាំក្អម
- របាំបរគោ
- របាំច្រូតស្រូវ
- របាំបិកលក្ខណ៍
- របាំកន្សែងស្នេហ៍
- របាំចាក់អង្ក្រង
- របាំឆៃយ៉ាំ
- របាំដាល់អំបុក
- របាំស្គរ
- របាំគងសួយ
- របាំគងស្មៀង
- របាំប្រជាប្រិយខ្មែរ
- របាំដែលមានការនិយមជាទូទៅ ក្នុងប្រទេស កម្ពុជា។
- របាំប្រជាប្រិយខ្មែរ៖
- រាំរង្ស
- រាំក្បាច់
- សារ៉ាវ៉ាន់
- ឡាំលាវ
- ចូកកំពឹស
- តាលុង
- កន្ត្រឹម
- រាំប្រឺន